
ថ្នាក់ដឹកនាំខេត្តកណ្ដាល បានអញ្ជើញជាគណៈអធិបតីក្នុងពិធីជួបសំណេះសំណាល និងជូនរង្វាន់ដល់សិស្សនិទ្ទេស A ក្នុងក្រុងតាខ្មៅ ចំនួន ៤៨នាក់
ឯកឧត្តម គួច ចំរើន បានសម្តែងសេចក្តីសោមនស្សរីករាយ និងអបអរសាទរយ៉ាងកក់ក្តៅចំពោះក្មួយៗសិស្សានុសិស្ស ដែលបានខិតខំប្រឹងប្រែងរៀនសូត្ររហូតទទួលបានលទ្ធផលល្អប្រសើរ ដោយចាត់ទុកថា ភាពជោគជ័យនេះមិនត្រឹមតែជាមោទនភាពរបស់សិស្សផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែជាមោទនភាពរបស់មាតាបិតា អាណាព្យាបាល លោកគ្រូ អ្នកគ្រូ សាលារៀន និងខេត្តកណ្ដាលទាំងមូល។











