
វីដេអូ៖ អ្នករត់រ៉ឺម៉កកង់បីក្នុងខេត្ត បានបង្ហាញក្តីរីករាយ ក្នុងការរៀបចំព្រឹត្តិការណ៍រត់ប្រណាំង «សមរាត្រី»
បងប្អូនជាអ្នករត់រ៉ឺម៉កកង់បីក្នុងខេត្តសៀមរាប បានបង្ហាញក្តីរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ រដ្ឋបាលខេត្តសៀមរាប និង ក្រុមហ៊ុនហ្គេនបឺត (Ganzberg) ដែលបានផ្ដួចផ្ដើមរៀបចំព្រឹត្តិការណ៍រត់ប្រណាំង «សមរាត្រី» ឡើង។ ព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ មិនត្រឹមតែជួយទាក់ទាញភ្ញៀវទេសចរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាស្ពានចម្លងជួយឱ្យបងប្អូនប្រកបរបរដឹកជញ្ជូនទាំងអស់ ទទួលបាន ចំណូលបន្ថែម សម្រាប់ទ្រទ្រង់ជីវភាពគ្រួសារផងដែរ។
មាតិកាមន្ទីរព័ត៌មានខេត្តសៀមរាបទេសចរណ៍











