
ក្រសួងកិច្ចការនារី ដឹកនាំកិច្ចប្រជុំពិភាក្សាប្រមូលព័ត៌មាន ដើម្បីរៀបចំក្របខណ្ឌកម្មវិធីលើកកម្ពស់ តួនាទីឪពុកម្តាយ កូនៗ គ្រួសារ និងសហគមន៍
(កំពង់ចាម) នាព្រឹកថ្ងៃទី១៨ ខែ កញ្ញា ឆ្នាំ ២០២៦កម្មវិធីនេះរៀបចំដោយ តំណាងក្រសួងកិច្ចការនារី អញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំ ពិភាក្សាប្រមូលព័ត៌មាន និងធាតុចូល ដើម្បីរៀបចំក្របខណ្ឌកម្មវិធីលើកកម្ពស់ តួនាទីឪពុកម្តាយ កូនៗ គ្រួសារ និងសហគមន៍ ក្នុងការរួមចំណែកកសាងសង្គម កម្ពុជា ដែលប្រកបដោយ សុខសុវត្ថិភាព សុខុមាលភាព និងភាពសុខដុមរមនា។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី និង មន្ទីរព័ត៌មាន មន្ទីរវិចត្រសិល្បៈ មន្ទីរធម្មាការ មន្ទីរហិរញ្ញវត្ថុ និង អ.ក.ន.ក សង្កាត់ទាំង៤។











