
ពិធីប្រគល់-ទទួល និងចែកប្រគេនធុងសំរាមចំនួន ២៧៩ ធុង ជាអំណោយសប្បុរសជនតាមរយៈក្រសួងធម្មការនិងសាសនា ជូនដល់គ្រប់បណ្តាវត្តទូទាំងខេត្តស្ទឹងត្រែង
ខេត្តស្ទឹងត្រែង៖ នៅបរិវេណមន្ទីរធម្មការនិងសាសនាខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦នេះ បានរៀបចំពិធីប្រគល់-ទទួល និងចែកធុងសំរាមចំនួន ២៧៩ ធុង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សប្បុរសជន តាមរយៈក្រសួងធម្មការនិងសាសនា ផ្តល់ជូនមន្ទីរធម្មការនិងសាសនាខេត្តស្ទឹងត្រែង ដើម្បីចែកប្រគេន-ជូនដល់ព្រះសង្ឃ និងគណៈកម្មការគ្រប់បណ្តាវត្តទូទាំងខេត្ត សរុបចំនួន ៩៤ វត្ត។









