
ទឹកទន្លេមេគង្គខេត្តកំពង់ចាមបន្តស្រកចុះថែមទៀតនៅត្រឹមកម្ពស់១៣,៥០ម៉ែត្រ
(កំពង់ចាម) អស់ជាច្រើនថ្ងៃទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តស្រុកចុះជាប់ៗគ្នា ហើយនៅថ្ងៃនេះដែរស្ថានភាពទឹកទន្លេខេត្តកំពង់ចាម ដែលទទួលបានពីមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានឱ្យដឹងថាកម្ពស់ទឹកនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ទឹកទន្លេមានកម្ពស់កម្ពស់១៣,៥០ម៉ែត្រ បើធៀបនឹងថ្ងៃម្សិលមិញទឹកស្រក០,០៤ម៉ែត្រ។ កម្ពស់នាពេលនេះបើធៀបកាលពីឆ្នាំ២០២៥ គឺមានកម្ពស់១២,៣៧ម៉ែត្រប៉ុណ្ណោះ ហើយកម្ពស់ទឹកដែលត្រូវប្រកាសប្រុងប្រយ័ត្ននៅតំបន់នេះគឺ១៥,២០ម៉ែត្រ។











