លោកស្រី ប៉ាង ដានី អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ជូនភរិយាវីរទ័ពជួរមុខ ដែលបានសម្រាលកូន នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម
ខេត្តកំពង់ចាម៖ នាថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៦ លោកស្រី ប៉ាង ដានី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា បានដឹកនាំប្រតិភូអមដំណើរ រួមមាន លោក លោកស្រី នាយករងសាខា សហការី និងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្ត ចុះសួរសុខទុក្ខ លោកស្រី តុង សុរិយា អាយុ ៣៣ឆ្នាំ រស់នៅភូមិរអាងលើ ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
មន្ទីរព័ត៌មានខេត្តកំពង់ចាម អានបន្ត