
រដ្ឋបាលខេត្តកោះកុង បន្តរបើកយុទ្ធនាការក្តៅ « រួមគ្នាសម្អាតផ្ទះយើង » ដើម្បីលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ដោយគ្មានការលើកលែង
ក្នុងស្មារតីប្តេជ្ញាចិត្តខ្ពស់ និងម៉ឺងម៉ាត់បំផុតក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាពសង្គម នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នេះ រដ្ឋបាលខេត្តកោះកុង បានរៀបចំ «ពិធីផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ អនក្រ.បក ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ និងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ក្រោមអធិបតីភាព លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង។










