
សមិទ្ធផលថ្មី ផ្លូវតភ្ជាប់សហគមន៍ឃុំក្រាំងចេក ជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ
ខេត្តកំពង់ស្ពឺ៖ ក្រោមការផ្តួចផ្តើមដ៏មានតម្លៃពីសំណាក់ថ្នាក់ដឹកនាំគណបក្សឃុំក្រាំងចេក រួមមានលោកប្រធាន និងអនុប្រធានគណបក្ស ព្រមទាំងការដឹកនាំផ្ទាល់យ៉ាងសកម្មពីលោក ប៉ុក គឹមហៀង សមាជិកក្រុមប្រឹក្សាឃុំ និងជាជំទប់ទី២ឃុំក្រាំងចេក ផ្លូវលំថ្មីមួយខ្សែត្រូវបានកសាងឡើងដើម្បីបម្រើប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ផ្លូវថ្មីនេះតភ្ជាប់ចាប់ពី ភូមិអកយំ មកភូមិអង្គ និងបានបន្តតភ្ជាប់រហូតដល់ទីអារាម វត្តអង្គថី ព្រមទាំងងាយស្រួលតភ្ជាប់បន្តទៅកាន់ ផ្លូវលេខ ១៤៤០ ផងដែរ ដែលការកសាងនេះឆ្លើយតបចំតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរប្រចាំថ្ងៃ។











