
ឯកឧត្តម ឌូ ដាលីតូ ដឹកនាំក្រុមការងារចុះពិនិត្យ ការជួសជុលផ្លូវជនបទប្រវែងជាង២៦គីឡូម៉ែត្រ ដើម្បីសម្រួលការដឹកជញ្ជូនកសិផលប្រជាពលរដ្ឋនៅស្រុកមង្គលបូរី និងម៉ាឡៃ
ការពង្រឹង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅតាមជនបទ ត្រូវបានចាត់ទុកជាកត្តាសំខាន់មួយក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ជាពិសេសប្រជាកសិករ តាមរយៈការសម្រួលការធ្វើដំណើរ កាត់បន្ថយការលំបាក និងចំណាយក្នុងការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ។ ក្នុងទិសដៅនេះ រាជរដ្ឋាភិបាលបានបន្តយកចិត្តទុកដាក់ជំរុញការស្ថាបនា និងជួសជុលផ្លូវលំជនបទឱ្យកាន់តែមានគុណភាព និងប្រើប្រាស់បានយូរអង្វែង។











