
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់ ចុះពិនិត្យការងារបណ្តុះបណ្តាលជំនាញកែច្នៃអាហារ ផ្លែឈើ និងជំនាញឆុងកាហ្វេ និងភេសជ្ជៈ នៅឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង
បាត់ដំបង ៖ ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ចុះមូលដ្ឋានស្រុកបាណន់ និងសហការី ចុះពិនិត្យដោយផ្ទាល់លើការងារបណ្តុះបណ្តាលជំនាញកែច្នៃអាហារ ផ្លែឈើ និងជំនាញឆុងកាហ្វេ និងភេសជ្ជៈ សម្រាប់សិក្ខាកាមជាយុវជន ប្រជាពលរដ្ឋ និងអតីតពលករមកពីប្រទេសថៃ បន្ទាប់ពីទទួលបានការបណ្តុះបណ្តាលបានរយៈពេល២ខែ នៅឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ។











