
លោក លឹម វុទ្ធី អញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពី «ការបង្កើតហ្គេម» ដល់គ្រូដឹកនាំក្លឹបឌីជីថល នៅខេត្តពោធិ៍សាត់
វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណងពង្រឹង និងបំពាក់បំប៉នសមត្ថភាពបន្ថែមដល់លោកគ្រូ-អ្នកគ្រូដែលជាអ្នកដឹកនាំក្លឹបសិក្សាឌីជីថល ឱ្យមានជំនាញច្បាស់លាស់លើការប្រើប្រាស់បច្ចេកវិទ្យា និងវិធីសាស្ត្របង្រៀនបង្កើតហ្គេមអប់រំ (Coding & Game Creation)។ ជំនាញទាំងនេះ នឹងត្រូវយកទៅអនុវត្តផ្ទាល់ជាមួយសិស្សានុសិស្សក្នុងសកម្មភាពក្លឹបសិក្សាក្រៅម៉ោង ដើម្បីបង្កើតបរិយាកាសសិក្សាថ្មីមួយដែលមានភាពទាក់ទាញ និងបង្កើនការគិតបែបច្នៃប្រឌិត។











