
សាខា ប.ស.ស. ខេត្តស្ទឹងត្រែង ផ្សព្វផ្សាយគោលការណ៍ បទប្បញ្ញត្តិច្បាប់ និងអត្ថប្រយោជន៍របបសន្តិសុខសង្គម ជូនបុគ្គលក្នុងវិស័យសាធារណៈ
ស្ទឹងត្រែង៖ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ សាខាបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ខេត្តស្ទឹងត្រែង បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី «គោលការណ៍ បទប្បញ្ញត្តិច្បាប់ និងអត្ថប្រយោជន៍របបសន្តិសុខសង្គម» ជូនបុគ្គលនៅក្នុងវិស័យសាធារណៈ ក្នុងគោលបំណងពង្រឹងការយល់ដឹងអំពីសិទ្ធិ អត្ថប្រយោជន៍ និងកាតព្វកិច្ចពាក់ព័ន្ធនឹងការអនុវត្តរបបសន្តិសុខសង្គម។











