
ក្រុមប្រឹក្សាខេត្តកណ្តាល រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤
ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក៏បានស្នើដល់មន្ទីរជំនាញ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវបន្តធ្វើការផ្សព្វផ្សាយ និងអប់រំណែនាំដល់ប្រជាពលរដ្ឋឱ្យមានការភ្ញាក់រលឹក និងផ្លាស់ប្តូរទម្លាប់ ដោយឈប់បោះចោលសំរាមផ្តេសផ្តាសពាសវាលពាសកាល ព្រោះថាការចូលរួមចំណែកពីប្រជាពលរដ្ឋម្នាក់ៗក្នុងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ គឺជាកត្តាស្នូលក្នុងការរក្សាបរិស្ថានស្អាត និងសុខុមាលភាពសង្គម។











