
ដើម្បីលើកកម្ពស់សោភ័ណភាព និងសណ្ដាប់ធ្នាប់សាធារណៈ ក្នុងក្រុងតាខ្មៅ អាជ្ញាធរខេត្តកណ្តាល បានចុះពិនិត្យ សិក្សារៀបចំចំណីផ្លូវជាតិលេខ២ ផ្លូវលេខ២១ ផ្លូវលេខ១០៧ និងផ្លូវលេខ២០៦ ដើម្បីត្រៀមរៀបចំផ្លូវថ្មើជើងសម្រាប់ជនពិការ កន្លែងហាត់ប្រាណ និងសួនច្បារសាធារណៈ
ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា ក្នុងការចុះពិនិត្យនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងកិច្ចសហការ និងការចូលរួមយ៉ាងសកម្មរបស់បងប្អូនប្រជាពលរដ្ឋក្នុងក្រុងតាខ្មៅ ក្នុងការរៀបចំសណ្ដាប់ធ្នាប់សាធារណៈនាពេលកន្លងមក។











