
អាជ្ញាធរខេត្តកណ្តាល ចុះធ្វើការណែនាំដល់ម្ចាស់ទីតាំងកាស៊ីណូដាយអឹមិនស្តូន ដើម្បីទទួលការកំណត់ពេលបិទអាជីវកម្ម Online Betting ត្រឹមខែកញ្ញា ឆ្នាំ២០២៦នេះ
មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល បានបញ្ជាក់យ៉ាងច្បាស់អំពីបទបញ្ជា និងគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងការបង្ក្រាប និងលុបបំបាត់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ជាពិសេសល្បែងភ្នាល់តាមប្រព័ន្ធអ៊ីនធឺណិតដែលគ្មានអាជ្ញាប័ណ្ណ ឬខុសពីលក្ខខណ្ឌបច្ចេកទេសដែលបានកំណត់។











