ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមោងឫស្សី ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្ដល់ជូនកុមារកំព្រាឪពុកម្ដាយចំនួន ៣នាក់ ដែលមានជីវភាពទីទ័លក្រ
ខេត្តបាត់ដំបង៖ ព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមោងឫស្សី ដឹកនាំដោយ លោក ទន់ សុផន អភិបាល នៃគណៈអភិបាលស្រុកមោងឫស្សី និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក ព្រមទាំងសហការី បានអញ្ជើញចុះជួបសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ទៅប្រគល់ជូនគ្រួសារកុមារកំព្រាឪពុកម្ដាយចំនួន ៣នាក់ ដែលមានជីវភាពទីទ័លក្រ និងកំពុងស្នាក់នៅរួមរស់ជាមួយអ៊ុំ ស្ថិតនៅភូមិអូរគ្រៀត ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដើម្បីជួយសម្រាលការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
កុមារកំព្រាទាំង ៣នាក់ ដែលជាអនាគតទំពាំងស្នងឫស្សីកំពុងជួបការខ្វះខាត និងទទួលបានការឧបត្ថម្ភនាពេលនេះ រួមមាន៖ ១- ឈ្មោះ សុផល សុភា ភេទប្រុស អាយុ ១៥ឆ្នាំ (កំពុងសិក្សាថ្នាក់ទី១០), ២- ឈ្មោះ សុផល ចាន់ណា ភេទប្រុស អាយុ ១១ឆ្នាំ (បោះបង់ការសិក្សា) និង៣- ឈ្មោះ សុផល សុខហេង ភេទប្រុស អាយុ ៧ឆ្នាំ (កំពុងសិក្សាថ្នាក់ទី១)។
មន្ទីរព័ត៌មានខេត្តបាត់ដំបង អានបន្ត