
អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាស្រុកកូនមុំ ចំនួន៤៦នាក់បានទទួល បណ្តុះបណ្តាលស្តីពីប្រវត្តិចលនា គោលការណ៍គ្រឹះ កាកបាទក្រហម អឌ្ឍចន្ទក្រហម និង វិជ្ជាសង្គ្រោះបឋម
វគ្គបណ្តុះបណ្តាលនេះ ត្រូវបានសាខាកាកបាទក្រហម កម្ពុជា ខេត្តរតនគិរី រៀបចំធ្វើឡើងនៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦នាសាលប្រជុំសាលាស្រុកកូនមុំ ក្រោមវត្តមាន លោក សុឹង សុខនី អភិបាលរងស្រុកកូនមុំ និងលោក ឌឹម ណាត នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី។ វគ្គបណ្តុះបណ្តាលធ្វើឡើងក្នុងគោលបំណង៖បង្កើនការយល់ដឹងអំពីប្រវត្តិចលនាកាកបាទក្រហម និងអឌ្ឍចន្ក្រហម ព្រមទាំងគោលការណ៍គ្រឹះកាកបាទក្រហម និងវិជ្ជាសង្គ្រោះបឋមជូនអ្នកស្ម័គ្រ ដើម្បីអោយអ្នកស្ម័គ្រចិត្តអាចជួយជនរងគ្រោះក្នុងសហគមន៍បានប្រកបដោយប្រសិទ្ធភាព ។











