
សម្តេច ឃួន សុដារី ទទួលជួបពិភាក្សាទ្វេភាគីជាមួយប្រធានរដ្ឋសភាអូស្ត្រាលី
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម Milton Dick ប្រធានសភានៃប្រទេសអូស្ត្រាលី នៅវិមានរដ្ឋសភា រាជធានីភ្នំពេញ នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ខណៈឯកឧត្តមអញ្ជើញមកចូលរួមសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។











