
រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ថ្លែងអំណរគុណភាគីវៀតណាម បានសហការជាមួយ សមត្ថកិច្ចកម្ពុជា នាំខ្លួន ឆេង ភារុណ មកអនុវត្តច្បាប់នៅកម្ពុជា
ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃកម្ពុជា បានថ្លែងអំណរគុណចំពោះភាគីវៀតណាម បានសហការជាមួយ សមត្ថកិច្ចកម្ពុជា ដើម្បីនាំខ្លួនបុគ្គលឈ្មោះ ឆេង ភារុណ មកអនុវត្តច្បាប់នៅប្រទេសកម្ពុជា។











