
រដ្ឋសភាអនុម័តជាផ្លូវការលើ «វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់» ដើម្បីពង្រឹងប្រសិទ្ធភាពរដ្ឋបាលមូលដ្ឋាន និងគោរពឆន្ទៈពលរដ្ឋជាម្ចាស់ឆ្នោត
វិមានរដ្ឋសភា៖ នៅថ្ងៃទី២០ ខែសីហានេះ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុម័តជាផ្លូវការដោយឯកឆន្ទ ១១០ លើ ១១០ សំឡេង លើវិសោធនកម្មមាត្រា ៣៣, ៣៤, ៣៥ និង ៣៨ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់។











