
ស្រុកពញាក្រែក បង្កើនការផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ និងអំពាវនាវឱ្យរួមគ្នាលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
(ខេត្តត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២៦ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សហការជាមួយរដ្ឋបាលស្រុកពញាក្រែក បានចុះផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យលេខ ០៣ អនក្រ.បក ស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ សំដៅលុបបំបាត់ក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ជូនដល់ម្ចាស់កាស៊ីណូ រោងចក្រ សណ្ឋាគារ ផ្ទះជួល និងប្រជាពលរដ្ឋក្នុងឃុំត្រពាំងផ្លុង និងឃុំក្រែក។ អត្ថបទ៖ យ៉ាន យាត











