
ខេត្តត្បូងឃ្មុំ៖ កម្លាំងចម្រុះបង្ក្រាបបទល្មើសជលផលក្នុងស្រុកត្បូងឃ្មុំ និងរំដោះកូនត្រីប្រមាណ ៧,២ម៉ឺនក្បាល
(ខេត្តត្បូងឃ្មុំ)៖ នៅថ្ងៃពុធ ៦កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ កម្លាំងខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ ដឹកនាំដោយលោកនាយខណ្ឌ បានសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកត្បូងឃ្មុំ អធិការដ្ឋានរដ្ឋបាលជលផលមេគង្គ និងយោធភូមិភាគទី២ ដោយមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត បានបើកប្រតិបត្តិការល្បាត ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលនៅក្នុងភូមិសាស្ត្រឃុំទន្លេបិទ ឃុំជីរោទ៍ទី១ និងឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ។ អត្ថបទ៖ អារុណ្ណាទី / ពិនិត្យ៖ យ៉ាន យាត











