
ឯកឧត្តម ម៉ាត់ ហ្គោហ្វូត អញ្ជើញបើកពានរង្វាន់បាល់ទាត់ «ទេព អារី សន្តិភាព» ព្រមទាំងអំពាវនាវឱ្យយុវជនជៀសឆ្ងាយពីគ្រឿងញៀន
(ខេត្តត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃពុធ ៦កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាត់ ហ្គោហ្វូត អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ទេព អារី សន្តិភាព» រដូវកាលទី១ ឃុំស្វាយឃ្លាំង ដែលរៀបចំឡើងនៅបរិវេណទីលានបាល់ទាត់ ភូមិទី៥ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ រូបភាព៖ អារុណ្ណាទី / អត្ថបទ៖ វិច្ឆិកា / ពិនិត្យ៖ យ៉ាន យាត











