![[BREAKING NEWS] ស្អែកនេះ! ខេត្តត្បូងឃ្មុំ ត្រៀមសម្ពោធផ្លូវ DBST ជិត ៦គីឡូម៉ែត្រ និងបើកការដ្ឋាន ៦គីឡូម៉ែត្រទៀត នៅស្រុកមេមត់](/_next/image?url=https%3A%2F%2Fcmp.obsv3.kh-gov-1.mptccloud.gov.kh%2Fuploads%2Ff1f74a13-4d1b-43ae-a6a0-1e51def6e464.jpg&w=3840&q=75)
[BREAKING NEWS] ស្អែកនេះ! ខេត្តត្បូងឃ្មុំ ត្រៀមសម្ពោធផ្លូវ DBST ជិត ៦គីឡូម៉ែត្រ និងបើកការដ្ឋាន ៦គីឡូម៉ែត្រទៀត នៅស្រុកមេមត់
(ខេត្តត្បូងឃ្មុំ)៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នឹងរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ DBST ប្រវែង ៥ ៧០៤ម៉ែត្រ ព្រមទាំងបើកការដ្ឋានសាងសង់ផ្លូវ DBST បន្ថែមទៀតប្រវែង ៦ ០០០ម៉ែត្រ នៅឃុំមេមត់ ស្រុកមេមត់ ប្រកបដោយភាពមហោឡារិក នាព្រឹកថ្ងៃអង្គារ ៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ស្អែកនេះ។ អត្ថបទ និងរូបភាព៖ យ៉ាន យាត











