
សមិទ្ធផលថ្មីផ្លូវបេតុង ២ខ្សែ ក្នុងឃុំជីគរ ត្រូវបានចុះត្រួតពិនិត្យគុណភាព មុនប្រគល់-ទទួល
(ខេត្តត្បូងឃ្មុំ)៖ ថ្ងៃចន្ទ ៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំក្រុមការងារ និងមន្ត្រីជំនាញបច្ចេកទេស ចុះត្រួតពិនិត្យ និងវាយតម្លៃសមិទ្ធផលផ្លូវបេតុងអាមេ ចំនួន ២ខ្សែ មុនរៀបចំពិធីប្រគល់-ទទួលសមិទ្ធផល ដែលស្ថិតនៅភូមិចន្ទុ និងភូមិស្វាយទិព្វ ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ អត្ថបទ និងរូបភាព៖ ហេង វិច្ឆិកា /ពិនិត្យ កែសម្រួល៖ យ៉ាន យាត











