
ឯកឧត្តម ចេង ប៊ុណ្ណារ៉ា ដឹកនាំកិច្ចប្រជុំកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់រដ្ឋបាលខេត្តត្បូងឃ្មុំ
(ខេត្តត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយលើសេចក្តីណែនាំ ស្តីពីដំណើរការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលខេត្ត សម្រាប់ឆ្នាំ២០២៧-២០២៩ នៅសាលប្រជុំ «ក» សាលាខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីថ្នាក់ដឹកនាំរដ្ឋបាលខេត្ត អាជ្ញាធរក្រុង-ស្រុក ប្រធាន-អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត មន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធជាច្រើនរូប។ អត្ថបទ និងរូបភាព៖ អារុណ្ណាទី /ពិនិត្យ៖ យ៉ាន យាត











