
វិហារឥស្លាមតម្លៃ ៣៥ម៉ឺនដុល្លារ នៅស្រុកត្បូងឃ្មុំ ត្រៀមបើកការដ្ឋានសាងសង់
(ខេត្តត្បូងឃ្មុំ)៖ វិហារឥស្លាមថ្មីមួយខ្នង តម្លៃ ៣៥០,០០០ ដុល្លារអាមេរិក ស្ថិតនៅភូមិរកាពប្រាំ២ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ត្រូវបានចុះវាស់វែងតម្រង់ទិសដៅ (គីប្លាត់) នៅថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ នេះ ដើម្បីត្រៀមបើកការដ្ឋានសាងសង់ជាផ្លូវការ ក្រោមបរិយាកាសសុខដុមនីយកម្មសាសនា និងសេរីភាពខាងជំនឿយ៉ាងរឹងមាំក្នុងសង្គមកម្ពុជា។ អត្ថបទ៖ អារុណ្ណាទី / ពិនិត្យ កែសម្រួល៖ យ៉ាន យាត










