
ក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យស្ថានភាពទឹក និងត្រៀមអន្តរាគមន៍សង្គ្រោះស្រូវរដូវវស្សានៅខេត្តត្បូងឃ្មុំ
(ខេត្តត្បូងឃ្មុំ)៖ ឯកឧត្តម លី ស៊ីណូ អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦ នេះ បានដឹកនាំប្រតិភូក្រសួង ចុះសំណេះសំណាលជាមួយមន្ត្រីរាជការនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ ព្រមទាំងចុះពិនិត្យស្ថានភាពទឹក និងប្រព័ន្ធធារាសាស្ត្រជាក់ស្តែង ដើម្បីត្រៀមលក្ខណៈអន្តរាគមន៍សង្គ្រោះស្រូវរដូវវស្សារបស់ប្រជាកសិករ និងឆ្លើយតបទៅនឹងផលប៉ះពាល់នៃបាតុភូតអែលនីណូ (El Nino)។ អត្ថបទ និងរូបភាព៖ ហ៊ីម លោកម៉ាន / ពិនិត្យ កែសម្រួល៖ យ៉ាន យាត









