
ប្រធានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ ជំរុញការប្រើប្រាស់ AI និង Website ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្សព្វផ្សាយ
(ខេត្តត្បូងឃ្មុំ)៖ នាថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ លោក ធីន ស៉ីថាច ប្រធានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំក្រុមការងារគេហទំព័រ (Website) នៃមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ នៅសាលប្រជុំមន្ទីរ ដោយមានការចូលរួមពីលោក-លោកស្រីជាសមាជិកក្រុមការងារ Website ជាច្រើនរូប ដើម្បីពង្រឹង និងបង្កើនប្រសិទ្ធភាពនៃការផ្សព្វផ្សាយព័ត៌មានឱ្យកាន់តែទាន់ហេតុការណ៍ និងឆ្លើយតបទៅនឹងសម័យកាលឌីជីថល។ រូបភាព៖ អារុណ្ណាទី / អត្ថបទ៖ យ៉ាន យាត







