
ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យយុវជនក្លាយជា «កោសិកាដ៏រឹងមាំ» ក្នុងការទប់ស្កាត់ និងប្រឆាំងព័ត៌មានក្លែងក្លាយ ក្នុងយុទ្ធនាការជំហានទី២ នៅខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង ៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានអំពាវនាវ និងជំរុញឱ្យលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ប្រកាន់ស្មារតីប្រុងប្រយ័ត្នខ្ពស់ក្នុងការទទួល និងចែករំលែកព័ត៌មាន ដើម្បីប្រែប្រួលខ្លួនទៅជា «កោសិកាដ៏រឹងមាំ» ក្នុងការប្រឆាំង និងលុបបំបាត់ព័ត៌មានក្លែងក្លាយពីសង្គម។
ព័ត៌មានក្លែងក្លាយយុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ











