
រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញប្រគេនទៀនព្រះវស្សានិងទេយ្យទាន ដល់ព្រះសង្ឃចំនួន៩ វត្ត និងសំណេះសំណាលជាមួយនិវត្តជន ក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ
ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ បានអញ្ជើញប្រគេនទៀនព្រះវស្សាដល់វត្តចំនួន ៩វត្ត និងជួបសំណេះសំណាលជាមួយនិវត្តជន ប្រារព្ធធ្វើនៅវត្តសុវណ្ណមុន្នីជោតិ ហៅវត្តស្វាយតាមែក ស្ថិតនៅភូមិជ្រៃភ្លុក ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដោយមានការនិមន្តនិងអញ្ជើញចូលរួមពីសំណាក់ព្រះសង្ឃ ថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកតំបែរ ព្រមទាំងលោកជំទាវ ឡេង សុខា សមាជិកក្រុមប្រឹក្សាខេត្ត លោកជំទាវ នី ចាន់ធីតា អភិបាលរងខេត្តត្បូងឃ្មុំ។







