
អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការរៀបចំគម្រោងចំណូលថវិកាតាមចំណាត់ថ្នាក់សេដ្ឋកិច្ច សម្រាប់ឆ្នាំ២០២៧
ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពី ការរៀបចំគម្រោងចំណូលថវិកាតាមចំណាត់ថ្នាក់សេដ្ឋកិច្ច សម្រាប់ឆ្នាំ២០២៧ ដែលប្រព្រឹត្តទៅនៅសាលប្រជុំ (ក) សាលាខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ និងមន្ត្រីជំនាញជាច្រើនរូប។







