
កិច្ចប្រជុំស្តីពី វឌ្ឍនភាពនៃការអនុវត្តសកម្មភាព និងការប្រកាសបើកដំណើរការ នៃគម្រោងការពារ និងទប់ស្កាត់អំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ចផ្សេងៗក្នុងសហគមន៍
លោកជំទាវឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត ប៉ុណ្ណ សំខាន់ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លោកជំទាវ នី ចាន់ធីតា អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោក ហោ កុសល្យ នាយកប្រចាំប្រទេសអង្គការសម្ព័ន្ធចាប់ដៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី វឌ្ឍនភាពនៃការអនុវត្តសកម្មភាព និងការប្រកាសបើកដំណើរការ នៃគម្រោងការពារ និងទប់ស្កាត់អំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ចផ្សេងៗក្នុងសហគមន៍ នៅសាលប្រជុំសាលាស្រុកពញាក្រែក។







