
គណៈបញ្ជាការឯកភាពខេត្តត្បូងឃ្មុំ ចុះរដ្ឋបាលចំហររកឃើញជនបរទេសស្នាក់នៅខុសច្បាប់ ២៤នាក់ នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
(ត្បូងឃ្មុំ)៖ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពី ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ ដោយមានការសម្របសម្រួលផ្នែកច្បាប់ពីតំណាងអយ្យការអមសាលាដំបូងខេត្ត កម្លាំងសមត្ថកិច្ចចម្រុះបានបន្តយុទ្ធនាការចុះរដ្ឋបាលចំហរដូចភ្លៀងរលឹម ដើម្បីពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ។







