
ផ្លូវកៅស៊ូលេខ ៣៧០៖ សរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ ដែលកំពុងផ្លាស់ប្តូរមុខមាត់ និងលើកកម្ពស់ជីវភាពពលរដ្ឋក្នុងស្រុកអូររាំងឪ
ផ្លូវកៅស៊ូលេខ ៣៧០ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ជា "សរសៃឈាមសេដ្ឋកិច្ច" ក្នុងការតភ្ជាប់ទំនាក់ទំនង និងពង្រឹងសក្តានុពលសេដ្ឋកិច្ចនៅក្នុងមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ ខ្សែផ្លូវនេះមិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងចលករយ៉ាងសកម្មក្នុងការជំរុញការដឹកជញ្ជូនកសិផល និងការអភិវឌ្ឍជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។









