
ទីតាំងប្រវត្តិទុំទាវ
រឿងទាវកើតឡើងនៅក្នុងរាជ្យព្រះបរមិន្ទរាជា ដែលមានរាជធានីនៅលង្វែក ហើយសោយរាជ្យពីឆ្នាំ១៥៧៨ ដល់១៥៧៦ (ប្រភពពីលោក អេង សុត) តាមរយៈសាច់រឿង ”ទុំទាវ”បានកើតឡើងនៅភូមិ ពោធិ៍ជើងខាល ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ សព្វថ្ងៃនេះ។ យោងតាមសំដីអ្នកស្រុកបាននិយាយតៗគ្នា ថាដើមពោធិ៍ “ទុំ” នៅម្ខាងផ្លូវជាតិលេខ ៧ និងដើមពោធិ៍ “ទាវ” នៅទល់មុខគ្នាចម្ងាយប្រហែល ៤០០ម៉ែត្រ។











