កិច្ចប្រជុំគណៈកម្មាធិការប្រជាជន និងការអភិវឌ្ឍន៍ខេត្ត ដើម្បីផ្សព្វផ្សាយ និងប្រមូលធាតុចូល ដើម្បីរៀបចំផែនការសកម្មភាពអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា ២០២៤-២០៣០ នៅខេត្តមណ្ឌលគិរី

កិច្ចប្រជុំគណៈកម្មាធិការប្រជាជន និងការអភិវឌ្ឍន៍ខេត្ត ដើម្បីផ្សព្វផ្សាយ និងប្រមូលធាតុចូល ដើម្បីរៀបចំផែនការសកម្មភាពអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា ២០២៤-២០៣០ នៅខេត្តមណ្ឌលគិរី

មណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ស៊ន សារុន សមាជិកក្រុមប្រឹក្សាខេត្ត និងលោក មួង ប៉ាង អភិបាលរងខេត្តមណ្ឌលគិរី អញ្ជើញក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រជាជន និងការអភិវឌ្ឍន៍ខេត្ត ដើម្បីផ្សព្វផ្សាយ និងប្រមូលធាតុចូលសំខាន់ៗ សម្រាប់ការរៀបចំផែនការសកម្មភាព ក្នុងការអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា ឆ្នាំ២០២៤-២០៣០ ដោយមានការចូលរួមពីមន្ទីរ អង្គភាពជុំវិញខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូប នៅសាលប្រជុំមន្ទីរផែនការខេត្តមណ្ឌលគិរី ។

ព័ត៌មានពាក់ព័ន្ធ

ខេត្តមណ្ឌលគិរី ប្រារព្វខួបអនុស្សាវរីយ៍លើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ១២ ឧសភា ឆ្នាំ២០២៦ ដើម្បីរំលឹកគុណូបការៈ និងវីរភាពដ៏ឧត្តុង្គឧត្តម
សកម្មភាពថ្នាក់ដឹកនាំ
ខេត្តមណ្ឌលគិរី ប្រារព្វខួបអនុស្សាវរីយ៍លើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ១២ ឧសភា ឆ្នាំ២០២៦ ដើម្បីរំលឹកគុណូបការៈ និងវីរភាពដ៏ឧត្តុង្គឧត្តម
ខេត្តមណ្ឌលគិរី ៖ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តមណ្ឌលគិរី បានរៀបចំប្រារព្វខួបអនុស្សាវរីយ៍លើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ១២ ឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានកិត្តិយសអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្ត ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី និងជាប្រធានគណៈកម្មាធិការអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្ត រួមទាំងសមាជិក សមាជិកា គណៈកម្មាធិការសមាគម និង អ៊ុ ពូ មីង បង ប្អូន ជាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តជាច្រើនរូប ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្ត នារសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តមណ្ឌលគិរី
សកម្មភាពថ្នាក់ដឹកនាំ
ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តមណ្ឌលគិរី
ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ទេព ធន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមប្រតិភូអមដំណើរ ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត តំណាងស្ថាប័នសាលាដំបូងខេត្ត និងអយ្យការអមសាលាដំបូងខេត្ត មេបញ្ជាការកងកម្លាំងទាំងបីប្រភេទ លោក លោកស្រីអភិបាលរងខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត អភិបាល អភិបាលរងក្រុង-ស្រុកទាំង៥ លោក ព្រមទាំងលោកស្រីមេឃុំ ចៅសង្កាត់ទូទាំងខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។ ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីនេះ បានប្រារព្ធឡើងនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី ដោយលោក ទឹម មុនីរតន៍ ប្រធានមន្ទីរថ្មី ត្រូវទទួលភារកិច្ចជំនួសលោក លឹម ចាន់សុភី ដែលត្រូវចូលនិវត្តន៍៕
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
ឯកឧត្តម ថង សាវុន និងលោកជំទាវ រួមទាំងស.ស.យ.កខេត្តមណ្ឌលគិរី ប្រគេនទៀនចំណាំព្រះវស្សា និងបច្ច័យដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅវត្តព្រះពុទ្ធមណ្ឌលគិរី
សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ថង សាវុន និងលោកជំទាវ រួមទាំងស.ស.យ.កខេត្តមណ្ឌលគិរី ប្រគេនទៀនចំណាំព្រះវស្សា និងបច្ច័យដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅវត្តព្រះពុទ្ធមណ្ឌលគិរី
មណ្ឌលគិរី ៖ ដើម្បីចូលរួមទ្រទ្រង់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងជាការប្រតិបត្តិតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនាខ្មែរ នាព្រឹកថ្ងៃច័ន្ទ ទី០៣ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ថង សាវុន សមាជិកគណៈអចិន្ត្រៃយ៍សហភាពសហព័ន្ធយុវជកម្ពុជាទទួលបន្ទុកការងារចុះជួយខេត្តមណ្ឌលគិរី និងខេត្តរតនគិរី និងលោកជំទាវ រួមទាំងសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តមណ្ឌលគិរី បានអញ្ជើញប្រគេនទៀនចំណាំព្រះវស្សា និងគ្រឿងឧបភោគបរិភោគ ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស នៅវត្តព្រះពុទ្ធមណ្ឌលគិរី ស្ថិតនៅភូមិជ្រៃសែន សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ។
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ប្រគេនទៀនព្រះវស្សា និងបច្ច័យដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា តាមវត្តអារាមចំនួន ៤១វត្ត នៅទូទាំងខេត្ត
សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ប្រគេនទៀនព្រះវស្សា និងបច្ច័យដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា តាមវត្តអារាមចំនួន ៤១វត្ត នៅទូទាំងខេត្ត
មណ្ឌលគិរី ៖ ដើម្បីចូលរួមទ្រទ្រង់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងជាការប្រតិបត្តិតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនាខ្មែរ នាព្រឹកថ្ងៃអាទិត្យ ទី០២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ថង សាវុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី រួមទាំងមន្រ្តីក្រោមឱវាទ បានអញ្ជើញក្នុងពិធីប្រគេនទៀនព្រះវស្សា និងគ្រឿងឧបភោគបរិភោគ ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស តាមវត្តអារាមចំនួន ៤១វត្ត នៅទូទាំងខេត្ត ពិធីនេះស្ថិតនៅវត្តសែនមនោរម្យ ក្រុងសែនមនោរម្យ។
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
អភិបាលខេត្តមណ្ឌលគិរី ដឹកនាំមន្រ្តីក្រោមឱវាទ អញ្ជើញចូលរួមបុណ្យគម្រប់ខួប ៧ថ្ងៃ របស់លោក ឈួន យេ ដែលត្រូវជាឪពុកយោធិន ដែលកំពុងបម្រើការងារ នៅអង្គភាពកងពលលេខ៣
សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តមណ្ឌលគិរី ដឹកនាំមន្រ្តីក្រោមឱវាទ អញ្ជើញចូលរួមបុណ្យគម្រប់ខួប ៧ថ្ងៃ របស់លោក ឈួន យេ ដែលត្រូវជាឪពុកយោធិន ដែលកំពុងបម្រើការងារ នៅអង្គភាពកងពលលេខ៣
មណ្ឌលគិរី ៖ នារសៀលថ្ងៃសៅរ៍ ទី០១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ដឹកនាំមន្រ្តីក្រោមឱវាទ អញ្ជើញចូលរួមបុណ្យគម្រប់ខួប ៧ថ្ងៃរបស់ លោក ឈួន យេ ដែលត្រូវជាឪពុកយោធិន ឈ្មោះ វ៉ាន់ ភត្ត្រា ដែលកំពុងបម្រើការងារ នៅអង្គភាពកងពលលេខ៣ ស្ថិតនៅក្នុងភូមិអូយ៉េះ ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
គ្រួសារក្មេងប្រុសម្នាក់ មានពិការភាពពីកំណើត និងមានជីវភាពខ្វះខាត ទទួលបានឃីតមនុស្សធម៌ពីកាកបាទក្រហមកម្ពុជាខេត្ត
សកម្មភាពថ្នាក់ដឹកនាំ
គ្រួសារក្មេងប្រុសម្នាក់ មានពិការភាពពីកំណើត និងមានជីវភាពខ្វះខាត ទទួលបានឃីតមនុស្សធម៌ពីកាកបាទក្រហមកម្ពុជាខេត្ត
មណ្ឌលគិរី ៖ នាព្រឹកថ្ងៃសៅរ៍ ទី០១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី និងឯកឧត្តម សាយ ម៉េងគីម អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមទាំងសហការី បានអញ្ជើញចុះសួរសុខទុក្ខ ថែមទាំងបាននាំយកអំណោយមនុស្សធម៌ និងថវិកាមួយចំនួន ផ្តល់ជូនគ្រួសារ ក្មេងប្រុសម្នាក់ ឈ្មោះ ចន្ថា តុលា អាយុ ១៧ឆ្នាំ ដែលមានពិការភាពពីកំណើត និងមានជីវភាពខ្វះខាត ស្ថិតនៅភូមិចំការតែ សង្កាត់ ស្ពានមានជ័យ ក្រុងសែនមនោរម្យ។ ឯកឧត្តម គង់ គឹមនី បានពាំនាំនូវការសាកសួរសុខទុក្ខយ៉ាងជ្រាលជ្រៅពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក៏ដូចជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាជនងាយរងគ្រោះបំផុត ដោយគ្មានការរេីសអេីងអ្វីឡេីយ តាមពាក្យស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។ នាឱកាសនោះ ឯកឧត្តម គង់ គឹមនី និងក្រុមការងារ បាននាំយកនូវអំណោយជាគ្រឿងឧបភោគបរិភោគ រទេះពិកា ១គ្រឿង និងថវិកាមួយចំនួន ប្រគល់ជូនដល់គ្រួសារក្មេងប្រុស និងសូមជូនពរឆាប់ជាសះស្បើយផងដែរ៕
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត

ព័ត៌មានថ្មីៗ

អាជ្ញាធរ និងសមត្ថកិច្ចខេត្តត្បូងឃ្មុំ ចុះបង្ក្រាបបទល្មើសជលផល ដកហូត និងបំផ្លាញឧបករណ៍ស្បៃមុងខុសច្បាប់ ព្រមទាំងចាក់លែងកូនត្រី ២៥គីឡូក្រាម ចូលធម្មជាតិវិញ
សកម្មភាពអាជ្ញាធរ

អាជ្ញាធរ និងសមត្ថកិច្ចខេត្តត្បូងឃ្មុំ ចុះបង្ក្រាបបទល្មើសជលផល ដកហូត និងបំផ្លាញឧបករណ៍ស្បៃមុងខុសច្បាប់ ព្រមទាំងចាក់លែងកូនត្រី ២៥គីឡូក្រាម ចូលធម្មជាតិវិញ

(ខេត្តត្បូងឃ្មុំ) ៖ កម្លាំងសមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលនៅតាមដែនទឹក ស្ថិតក្នុងឃុំជីរោទិ៍២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយប្រមូលបានឧបករណ៍ខុសច្បាប់ជាច្រើន និងបានរំដោះកូនត្រីចម្រុះជាច្រើនគីឡូក្រាមលែងចូលក្នុងធម្មជាតិវិញ។ អត្ថបទ​៖​ អារុណ្ណាទី

មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ
មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ
អានបន្ត
ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ អញ្ជើញគោរពវិញ្ញាណក្ខន្ធមាតាបង្កើតប្រធានមន្ទីរសុខាភិបាលខេត្ត
សកម្មភាពថ្នាក់ដឹកនាំ

ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ អញ្ជើញគោរពវិញ្ញាណក្ខន្ធមាតាបង្កើតប្រធានមន្ទីរសុខាភិបាលខេត្ត

(ខេត្តកំពង់ចាម) ៖ នៅរសៀលថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ នេះ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំប្រតិភូជាថ្នាក់ដឹកនាំ ខេត្ត កងកម្លាំងប្រដាប់អាវុធ ពន្ធធនាគារខេត្ត ព្រមទាំងមន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការ នៃរដ្ឋបាលខេត្ត អញ្ជើញចូលរួមពិធីគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកា មិន ស៊ីហ៊ាប ដែលត្រូវជាម្តាយបង្កើតរបស់ លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តត្បូងឃ្មុំ។ អត្ថបទ​ និងរូបភាព​៖​ អារុណ្ណាទី​ / ពិនិត្យ​ កែសម្រួល​៖​ យ៉ាន​ យាត

មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ
មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ
អានបន្ត
(Video inside ) ស្រីលង្កា បិទសាលារៀនមួយចំនួន ខណៈភ្លៀងធ្លាក់ខ្លាំង បង្កជាទឹកជំនន់ និងការរអិលបាក់ដី
សកម្មភាពថ្នាក់ដឹកនាំ

(Video inside ) ស្រីលង្កា បិទសាលារៀនមួយចំនួន ខណៈភ្លៀងធ្លាក់ខ្លាំង បង្កជាទឹកជំនន់ និងការរអិលបាក់ដី

ស្រីលង្កា បិទសាលារៀនមួយចំនួន ខណៈភ្លៀងធ្លាក់ខ្លាំង បង្កជាទឹកជំនន់ និងការរអិលបាក់ដី

មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ
មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ
អានបន្ត
(Video inside ) កូរ៉េខាងជើង ព្រមានអំពី «ជម្រើសផ្នែកយោធា» ពាក់ព័ន្ធនឹង ការបំពាក់អាវុធឡើងវិញរបស់ជប៉ុន
សកម្មភាពថ្នាក់ដឹកនាំ

(Video inside ) កូរ៉េខាងជើង ព្រមានអំពី «ជម្រើសផ្នែកយោធា» ពាក់ព័ន្ធនឹង ការបំពាក់អាវុធឡើងវិញរបស់ជប៉ុន

កូរ៉េខាងជើង ព្រមានអំពី «ជម្រើសផ្នែកយោធា» ពាក់ព័ន្ធនឹង ការបំពាក់អាវុធឡើងវិញរបស់ជប៉ុន

មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ
មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ
អានបន្ត