
យុទ្ធនាការផ្សព្វផ្សាយស្តីពី «ការគ្រប់គ្រងសំណល់ប្លាស្ទិក និងសំរាមប្រកបដោយនិរន្តរភាព»
(ត្បូងឃ្មុំ)៖ ព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវ ងិន លីណា រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម ម៉ៅ ឌុង អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកស្រី ហេង សុទ្ធាវី អគ្គនាយិកាក្រុមហ៊ុនទឹកផ្លែឈើយ៉ូស YHS Cambodia (Yeo’s) បានអញ្ជើញជាអធិបតីក្នុងយុទ្ធនាការផ្សព្វផ្សាយស្តីពី «ការគ្រប់គ្រងសំណល់ប្លាស្ទិក និងសំរាមប្រកបដោយនិរន្តរភាពសម្រាប់ថ្នាក់ក្រោមជាតិ» នៅឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។







