
ខេត្តត្បូងឃ្មុំប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា
ក្រសួងបរិស្ថាន សហការជាមួយ រដ្ឋបាលខេត្ត មន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ រដ្ឋបាលស្រុកអូររាំងឪ បានប្រារព្ធ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា រៀបចំឡើងនៅក្នុងថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ខេត្តត្បូងឃ្មុំ ក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីបង្កើនចំណេះដឹងអំពីបញ្ហាបរិស្ថាន ក៏ដូចជាជំរុញឱ្យមានការអនុវត្តសកម្មភាពមេត្រីបរិស្ថាន នៅតាមសាលារៀន នៅតាមវត្តអារាមនិងមូលដ្ឋាននានា។








