
គណៈកម្មការចម្រុះខេត្តត្បូងឃ្មុំ បានបន្តចុះត្រួតពិនិត្យក្រុមហ៊ុន «ឃីងរ៉ូស្ទើ» និងកាត់ផ្តាច់ប្រព័ន្ធទឹក-ភ្លើង-អ៉ីនធើណេត ចំពោះអគារមួយចំនួន ដែលបានប្លុំបេ (SEAL OFF)
(ខេត្តត្បូងឃ្មុំ)៖ អនុវត្តតាមបទបញ្ជាផ្ទាល់របស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ, ក្រុមការងារចម្រុះខេត្ត សហការជាមួយកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បានបន្តចុះអនុវត្តវិធានការច្បាប់យ៉ាងតឹងរ៉ឹង បានចុះត្រួតពិនិត្យទីតាំងក្រុមហ៊ុន «ឃីងរ៉ូស្ទើ អេនធើធេនមិន ឯ.ក» (King Rooster Entertainment Co., Ltd.) ដែលស្ថិតនៅភូមិអំពិល ឃុំកក់ ស្រុកពញាក្រែក។








