
អភិបាលរងខេត្តត្បូងឃ្មុំ ២រូបត្រូវបានប្រកាសចូលកាន់តំណែងផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ
(ខេត្តត្បូងឃ្មុំ) ៖ រសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ នេះ រដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច និងចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ចំនួន ០២រូប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។








