ខេត្តមណ្ឌលគិរី ត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍ទេសចរក្នុង «រដូវកាលបៃតង»

ខេត្តមណ្ឌលគិរី ត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍ទេសចរក្នុង «រដូវកាលបៃតង»

ខេត្តមណ្ឌលគិរី ៖ ជាមួយនឹងការឈានចូលមកដល់នៃរដូវវស្សា ឬដែលគេនិយមហៅថា «រដូវកាលបៃតង» (Green Season) តំបន់ភ្នំនិងធម្មជាតិនៃខេត្តមណ្ឌលគិរី បានចាប់ផ្ដើមលម្អខ្លួនដោយពណ៌បៃតងខ្ចី និងអ័ព្ទត្រជាក់ៗយ៉ាងមានសោភ័ណភាព។ ស្របពេលជាមួយគ្នានេះ ម្ចាស់អាជីវកម្មរមណីយដ្ឋាន និងរីស៊តនានា បាននិងកំពុងត្រៀមលក្ខណៈសម្បត្តិរួចជាស្រេច ដើម្បីស្វាគមន៍ភ្ញៀវទេសចរ ដែលចង់មកលម្ហែកាយគយគន់សម្រស់ធម្មជាតិ។ បើតាមការបង្ហើបឱ្យដឹងពី អ្នកស្រី អ៊ុំ ឌីណា ម្ចាស់រីស៊តមួយកន្លែងឈ្មោះ «គ្រីនហាវ រីគ្រីត» (Green Hav Retreat) ដែលមានទីតាំងស្ថិតនៅជិតវិមានឯករាជ្យ ក្រុងសែនមនោរម្យ បានបញ្ជាក់ថា លោកស្រីបានរៀបចំ និងផ្ដល់ការយកចិត្តទុកដាក់ខ្ពស់ទៅលើការកែលម្អសេវាកម្ម ដើម្បីទទួលភ្ញៀវជាតិ និងអន្តរជាតិក្នុងរដូវកាលដ៏ពិសេសនេះ ។ បន្ទប់ស្នាក់នៅទាំងអស់ត្រូវបានត្រួតពិនិត្យ និងសម្អាតយ៉ាងម៉ត់ចត់ ជាពិសេសគឺការរៀបចំដេគ័រ និងកន្លែងអង្គុយលេងដែលអាចមើលឃើញទិដ្ឋភាព «ភ្នំដោះក្រមុំ» និងព្រៃព្រឹក្សាដែលកំពុងតែលាស់ត្រួយបៃតងស្រស់ជុំវិញក្រុងសែនមនោរម្យ។ មានការបន្ថែមមុខម្ហូប និងអាហារសម្រន់ប្លែកៗ ក្ដៅៗ ដែលស័ក្តិសមបំផុតសម្រាប់ទទួលទានក្នុងបរិយាកាសត្រជាក់ ផ្សំជាមួយរសជាតិកាហ្វេឈ្ងុយឆ្ងាញ់ និងផ្លែឈើប្រចាំតំបន់ដូចជា ផ្លែប័រ និងផ្លែក្រូចវល្លិ៍ (Passion) ដើម្បីឱ្យភ្ញៀវទេសចរអាចក្រេបរសជាតិបណ្ដើរ គយគន់អ័ព្ទបណ្ដើរ នៅមាត់អាងហែលទឹកតែម្តង។ ពាក់ព័ន្ធនឹងសក្តានុពលទេសចរណ៍នេះដែរ លោក ហ៊ាញ ប៉ុណ្ណា អភិបាលរងខេត្តមណ្ឌលគិរី មានប្រសាសន៍លើកឡើងថា ខេត្តមណ្ឌលគិរី គឺជាជង្រុកនៃទេសចរណ៍ធម្មជាតិ និងវប្បធម៌ដ៏មានតម្លៃរបស់កម្ពុជា។ ក្នុងរដូវកាលបៃតងនេះ ខេត្តកាន់តែមានភាពទាក់ទាញទ្វេដង ដោយសារតែព្រៃឈើ ជួរភ្នំ និងទឹកធ្លាក់ធម្មជាតិធំៗ ដូចជាទឹកធ្លាក់ប៊ូស្រា និងទឹកធ្លាក់ជ្រៃធំជាដើម មានទឹកហូរធ្លាក់យ៉ាងស្អាត បង្កើតបានជាផ្ទាំងទស្សនីយភាពដ៏អស្ចារ្យ។ លោកបន្តថា ក្នុងឱកាសនេះ សូមអំពាវនាវ និងជំរុញទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកដើរកម្សាន្តទាំងអស់ ឱ្យមកលម្ហែកាយនៅខេត្តមណ្ឌលគិរីក្នុងរដូវវស្សានេះ ដើម្បីបំភ្លាត់អារម្មណ៍ស្មុគស្មាញ និងចូលរួមគាំទ្រដល់សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការធ្វើទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ និងចូលរួមថែរក្សាបរិស្ថាន។ លោក ហ៊ាញ ប៉ុណ្ណា ក៏បានកោតសរសើរ និងលើកទឹកចិត្តដល់ម្ចាស់អាជីវកម្ម រមណីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ និងរីស៊តទាំងអស់នៅក្នុងខេត្ត ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់លើ ការពង្រឹងគុណភាពសេវាកម្ម និងបដិសណ្ឋារកិច្ចឱ្យកាន់តែល្អប្រសើរ ។ ការរក្សាតម្លៃសមរម្យ មិនដំឡើងថ្លៃហួសហេតុក្នុងពិធីបុណ្យឬថ្ងៃឈប់សំរាកណាមួយឡើយ។ ការធានាអនាម័យនិងសុវត្ថិភាព ជូនភ្ញៀវទេសចរ ដើម្បីរួមគ្នាកសាងកេរ្តិ៍ឈ្មោះខេត្តមណ្ឌលគិរី ឱ្យក្លាយជាគោលដៅទេសចរណ៍ដ៏កក់ក្តៅបំផុត។ សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលមានបំណងចង់ចៀសវាងពីភាពអ៊ូអរនៅទីក្រុង ហើយចង់មកស្វែងរកភាពស្ងប់ស្ងាត់ និងសម្រាកលម្ហែកាយបែបធម្មជាតិពិតៗ «រដូវកាលបៃតង» នៅខេត្តមណ្ឌលគិរី គឺជាជម្រើសដ៏ល្អបំផុតដែលមិនគួររំលងឡើយ ៕

ព័ត៌មានថ្មីៗ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ទទួលជួបជាមួយ លោកជំទាវបណ្ឌិត អ៊ែន អាលី រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអភិវឌ្ឍន៍អន្តរជាតិ រដ្ឋមន្ត្រីទទួលបន្ទុកអាជីវកម្មខ្នាតតូច និងជារដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការពហុវប្បធម៌នៃប្រទេសអូស្ត្រាលី
សកម្មភាពថ្នាក់ដឹកនាំ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ទទួលជួបជាមួយ លោកជំទាវបណ្ឌិត អ៊ែន អាលី រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអភិវឌ្ឍន៍អន្តរជាតិ រដ្ឋមន្ត្រីទទួលបន្ទុកអាជីវកម្មខ្នាតតូច និងជារដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការពហុវប្បធម៌នៃប្រទេសអូស្ត្រាលី

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ទទួលជួបជាមួយ លោកជំទាវបណ្ឌិត អ៊ែន អាលី រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអភិវឌ្ឍន៍អន្តរជាតិ រដ្ឋមន្ត្រីទទួលបន្ទុកអាជីវកម្មខ្នាតតូច និងជារដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការពហុវប្បធម៌នៃប្រទេសអូស្ត្រាលី His Excellency Deputy Prime Minister PRAK Sokhonn Receives the Hon. Dr. Anne Aly, Minister for International Development, Minister for Small Business, and Minister for Multicultural Affairs of Australia

មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ
មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ
អានបន្ត
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសាររំលែកទុក្ខ និងបរិច្ចាកថវិកាចំនួន ១០ម៉ឺនដុល្លារ ជូនប្រធានសមាគមកាកបាទក្រហមចិន!
សកម្មភាពថ្នាក់ដឹកនាំ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសាររំលែកទុក្ខ និងបរិច្ចាកថវិកាចំនួន ១០ម៉ឺនដុល្លារ ជូនប្រធានសមាគមកាកបាទក្រហមចិន!

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសាររំលែកទុក្ខ និងបរិច្ចាកថវិកាចំនួន ១០ម៉ឺនដុល្លារ ជូនប្រធានសមាគមកាកបាទក្រហមចិន។

មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ
មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ
អានបន្ត
‎សមត្ថកិច្ចបញ្ជាក់ថា ករណីស្ត្រីជនជាតិសិង្ហបុរីម្នាក់ដែលបានធ្វើដំណើរមកកាន់រាជធានីភ្នំពេញ ដោយសារតែមានសម្ពាធ និងការរឹតបន្តឹងខ្លាំងពីសំណាក់គ្រួសារ
សន្តិសុខសង្គម

‎សមត្ថកិច្ចបញ្ជាក់ថា ករណីស្ត្រីជនជាតិសិង្ហបុរីម្នាក់ដែលបានធ្វើដំណើរមកកាន់រាជធានីភ្នំពេញ ដោយសារតែមានសម្ពាធ និងការរឹតបន្តឹងខ្លាំងពីសំណាក់គ្រួសារ

(‎​ភ្នំពេញ)៖ សមត្ថកិច្ចបានច្រានចោលការសង្ស័យជុំវិញករណីជួញដូរមនុស្ស ឬការបោកប្រាស់ លើនារីជនជាតិសិង្ហបុរីម្នាក់ដែលបានធ្វើដំណើរមកកាន់រាជធានីភ្នំពេញ ដោយបញ្ជាក់ថា នេះជាការចាកចេញពីផ្ទះដោយស្ម័គ្រចិត្ត ដើម្បីស្វែងរកការងារធ្វើជាគ្រូបង្រៀនភាសាអង់គ្លេស ដោយសារតែមានសម្ពាធ និងការរឹតបន្តឹងខ្លាំងពីសំណាក់គ្រួសារ។

មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ
មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ
អានបន្ត
ឯកឧត្តម កែវ រ៉េមី ដឹកនាំប្រតិភូកីឡាតេក្វាន់ដូ ITF កម្ពុជា ទៅចូលរួមប្រកួតជើងឯកអាស៊ី លើកទី១១ នៅប្រទេសម៉ុងហ្គោលី
សកម្មភាពថ្នាក់ដឹកនាំ

ឯកឧត្តម កែវ រ៉េមី ដឹកនាំប្រតិភូកីឡាតេក្វាន់ដូ ITF កម្ពុជា ទៅចូលរួមប្រកួតជើងឯកអាស៊ី លើកទី១១ នៅប្រទេសម៉ុងហ្គោលី

(ខេត្តកណ្តាល)៖ ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាបានដឹកនាំប្រតិភូកីឡាតេក្វាន់ ITF កម្ពុជា នៅយប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៦ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីទៅចូលរួមប្រកួតជើងឯកអាស៊ី លើកទី១១ ចាប់ពីថ្ងៃទី០៣-០៩ ខែសីហា ឆ្នាំ២០២៦ នៅប្រទេសម៉ុងហ្គោលី។

មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ
មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ
អានបន្ត