
ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីក្នុងពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី វត្តសិលារង្សី (វត្តចាស់) ក្នុងស្រុកត្បូងឃ្មុំ
ឯកឧត្តម ម៉ុន មាគ៌ា សមាជិកក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និង ឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្ត បានអញ្ជើញដឹកនាំមន្ត្រីរាជការនៃសាលាខេត្តត្បូងឃ្មុំ ចូលរួមពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី វត្តសិលារង្សី (វត្តចាស់) ស្ថិតក្នុងឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។







