
រដ្ឋបាលឃុំបឹងមាលា ប្រកាសបញ្ចប់ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេមួយខ្សែ ក្នុងភូមិបឹងមាលា
គណៈកម្មការលទ្ធកម្មឃុំបឹងមាលា នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ បានប្រកាសបញ្ចប់ការដេញថ្លៃនូវគម្រោងសាងសង់ផ្លូវបេតុងអាមេចំនួន១ខ្សែ ស្ថិតក្នុងភូមិបឹងមាលា ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប ដោយជោគជ័យ ដោយការដេញថ្លៃនេះមានការចូលរួមពីមន្ត្រីបច្ចេកទេសសាលាខេត្ត អាជ្ញាធរស្រុក គណៈកម្មការលទ្ធកម្មឃុំ ក្រុមហ៊ុនម៉ៅការ អ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធជាច្រើនរូប។
មន្ទីរព័ត៌មានខេត្តសៀមរាប











